(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ចំនួន ៤រូប។

ក្នុងអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា៖

* ១៖ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការ យោធភូមិភាគទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក
* ២៖ ឧត្តមសេនីយ៍ទោ មួង វុទ្ធា ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក
* ៣៖ ឧត្តមសេនីយ៍ត្រី ង៉ែតសុវណ្ណ អរុណដេត ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក
* ៤៖ ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក៕

ខាងក្រោមនេះជាអនុក្រឹត្យ៖