(កណ្តាល)៖ នាថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤, លោក ចាន់ តារា អភិបាល នៃគណៈ

អភិបាលក្រុងអរិយក្សត្រ រួមជាមួយលោកអភិបាលរងក្រុង និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយសិស្សានុសិស្ស ជាបេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ មកពីក្រុងអរិយក្សត្រ និងបានណែនាំ អំពីការពិនិត្យ លេខតុ លេខបន្ទប់ ជាពិសេសត្រួតពិនិត្យឡើងវិញនូវសម្ភារៈចាំបាច់សំខាន់ៗ ដូចជាប័ណ្ណសម្គាល់ខ្លួន ប៉ិច បន្ទាត់ជាដើម។

ក្នុងនាមរដ្ឋបាលក្រុងអរិយក្សត្រ សូមជូនពរ ប្អូនៗសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ ខិតខំផ្ចង់ស្មារតី ដេីម្បីសម្រេចនូវក្តីសង្ឃឹម នឹងទទួលបានលទ្ធផលល្អទាំងអស់គ្នា៕