(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា អាមេរិកមិនអាចឱ្យអ៉ីរ៉ង់រឹងមាំ នៅក្នុងតំបន់មជ្ឈិមបូព៌ា ទន្ទឹមនឹងអ៉ីស្រាអែលបាននោះទេ ដូច្នេះអាមេរិក និងសម្ព័ន្ធមិត្តត្រូវកម្ចាត់អ៉ីរ៉ង់ ឱ្យទន់ខ្សោយដើម្បីអាមេរិក និងសម្ព័ន្ធមិត្ត អាចគ្រប់គ្រងមជ្ឈិមបូព៌ាបាន។ ការលើកឡើងរបស់ លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
អ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើ បានបញ្ជាក់ទៀតថា ដោយសារតែតំបន់មជ្ឈិមបូព៌ាជាទីតាំងសំខាន់នៅក្នុងភូមិសាស្រ្តនយោបាយ ដែលស្ថិតនៅចំកណ្ដាលរវាងទ្វីបអាស៊ី និងអាហ្រ្វីក ហើយមិនតែប៉ុណ្ណោះថែមជាតំបន់នៃជម្រុកធនធានប្រេង និងឧស្ម័នដ៏ធំរបស់ពិភពលោកផងដែរ ដូច្នេះអ្នកដែលអាចគ្រប់គ្រង់តំបន់មជ្ឈិមបូព៌ាបាន ក៏អាចគ្រប់គ្រងពិភពលោកបានដូចគ្នា។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖