Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ារ យ៉ារិទ្ធិ៖ ពិភពលោក កំពុងព្រួយបារម្ភអំពីការតបតរបស់អ៉ីស្រាអែល ដែលអាចធ្វើឱ្យមជ្ឈិមបូព៌ា កាន់តែតានតឹង

07-10-2024 18:05

(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានអះអាងថា ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្រោយពេលដែលអ៉ីស្រាអែល បានទទួលរងនូវគ្រាប់មីស៊ីលរបស់អ៉ីរ៉ង់ ប្រមាណ២០០គ្រាប់ និងក្រោយពេលលោក ណេតាន់យ៉ាហ៊ូ បានប្រកាសសងសឹកទៅលើប្រទេសអ៉ីរ៉ង់វិញ។ ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

អ្នកតាមដានព្រឹតិ្តការណ៍នយោបាយជាតិ និងអន្តរជាតិ ខាងលើបានបញ្ជាក់ទៀតថា សភាពការណ៍នៃសង្រ្គាមរបស់អ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ បានធ្វើឱ្យអ៊ីស្រាអែល និងអ៉ីរ៉ង់ កាន់តែតានតឹងខ្លាំងជាងពេលណាៗទាំងអស់។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖