(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានបេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់។

គោលការណ៍ទាំង៥ នៃច្បាប់សំណង់រួមមាន៖

* ទី១៖ ការពារផលប្រយោជន៍សាធារណៈ និងសិទ្ធិបុគ្គល

* ទី២៖ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន

* ទី៣៖ រៀបចំដែនដី និងនគរូបនីយកម្ម

* ទី៤៖ អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និងបរិស្ថាន

* ទី៥៖ រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ។

ច្បាប់នេះមានគោលបំណងធានា៖

* ទី១៖ គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន

* ទី២៖ សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាព សាធារណៈ

* ទី៣៖ គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់

* ទី៤៖ ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម៕