(សហរដ្ឋអាមេរិក)៖ នៅក្នុងវេទិកា «ភាពជាអ្នកដឹកនាំអាស៊ាន» ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយតបសំណួរវិទ្យុអាស៊ីសេរី ចំនួន៣សំណួរ ដោយបង្ហាញពីសមិទ្ធិដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើបានយ៉ាងច្រើនរយៈពេលជាង១ឆ្នាំមកនេះ និងបានឆ្លើយតបធ្ងន់ៗលើវិទ្យុអាស៊ីសេរីឲ្យចងចាំថា «ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ មិនមែនដើម្បីអុជអាលនោះទេ»។