(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នឹងរៀបចំពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯទីស្តីការក្រសួងព័ត៌មាន (សាលចតុម្មុខមង្គល) ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្រសសួងបានអំពាវនាវដល់ អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យ ព័ត៌មាននិងសោតទស្សន៍ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានស្នើសុំកូនសៀវភៅតាមបែបបទអនឡាញទាំងអស់ ទៅចូលរួមតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានបញ្ជាក់ជូនខាង លើតាមការគួរ។

ជាមួយគ្នានេះដែរ សម្រាប់អ្នកសារព័ត៌មានដែលមានចំណាប់អារម្មណ៍ចូលរួមយកព័ត៌មានក្នុងពិធី ប្រគល់កូនសៀវភៅនេះ សូមមេត្តាចុះឈ្មោះតាមរយៈការស្កេន QR Code ដែលមានភ្ជាប់នៅខាងក្រោម ឱ្យ បានមុនម៉ោង ១២និង០០ថ្ងៃ នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ៕