(រតនគិរី)៖ កញ្ញា គ្រី បូរ៉ាវី មកពីរាជធានីភ្នំពេញ បានលើកឡើងថា បើចង់ដឹងច្បាស់ពីបញ្ហាព្រំដែន អាចអញ្ជើញមកមើលដោយផ្ទាល់ភ្នែក ហើយបង្គោលព្រំដែនបានបោះយ៉ាងរឹងមាំ និងកុំជឿលើការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ នៅពេលឃើញស្ថានភាពព្រំដែនពិតជាក់ស្ដែង លែងជឿលើពាក្យភូតកុហក់របស់អ្នកណាទៀតហើយ។

ក្នុងឱកាសផ្តល់បទសម្ភាសនៅជិតបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ, កញ្ញា គ្រី បូរ៉ាវី បានបន្តថា បន្ទាប់ពីចុះមកមើលព្រំដែនដោយផ្ទាលភ្នែក ទើបដឹងថាបញ្ហាព្រំដែនមិនដូចអ្វីដែលគេបំផុសបំផុលនៅក្នុងបណ្តាញសង្គមនោះទេ។ សម្រាប់ការបោះបង្គោលព្រំដែន គឺមិនមានការលំអៀងទៅខាងណានោះទេ ពីព្រោះមានការកំណត់យ៉ាងច្បាស់ពីមន្ត្រីជំនាញ។

កញ្ញា បូរ៉ាវី បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យើងកុំជឿព័ត៌មានបំផុសបំផុល ឬមួយព័ត៌មាន ដែលផ្សាយអត់មានប្រភពច្បាស់លាស់ ឬមួយព័ត៌មានដែលមានចេតនាបោះបោរ ប្រឆាំងរាជរដ្ឋាភិបាល បើយើងអត់ដឹងច្បាស់ទេ យើងទៅរកប្រភពណាដែលច្បាស់លាស់ ហើយមិនមិនអ៊ឹចឹងទេយើងអាចមានពេលទំនេរ យើងមកមើលទាំងអស់គ្នា ឱ្យបានច្បាស់លាស់ ជាក់ស្តែងខ្លួនឯង ទើបដឹងថាវាមិនដូចអ្វីដែលគេនិយាយ»

កញ្ញា បូរ៉ាវី បានបន្ថែមថា ភាពរីកចម្រើនរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនបានយ៉ាងរឹងមាំ ជាមួយប្រទេសជិតខាង គឺជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានរកសន្តិភាពពេញលេញជូនប្រទេសកម្ពុជា។ ដោយឡែកចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតពីបញ្ហាព្រំដែន គឺជាចេតនាអាក្រក់របស់បុគ្គលមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែ ជាក់ស្តែង បង្គោលព្រំដែនត្រូវបានបោះ និងចាក់គ្រឹះយ៉ាងមាំ ដែលគ្មាននរណាម្នាក់អាចមករំកិលបាននោះទេ៕

សូមស្តាប់ការលើកឡើងរបស់កញ្ញា បូរ៉ាវី ដូចខាងក្រោម៖