(ភ្នំពេញ)៖ លោក តែសឹង ជឹង (Taeseong Jeong) អ្នកជំនាញបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានក្លាយជាទីប្រឹក្សាបច្ចេកទេសថ្មីរបស់អាជ្ញាធរមីន។

ការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងជំនាញបច្ចេកទេសពីលោក តែសឹង ជឹង នឹងរួមចំណែកដល់សកម្មភាពមីនកម្ពុជា​បន្ថែមទៀត ​ដើម្បីសម្រេចគោលដៅ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»

ការគាំទ្រនេះផងដែរ នឹងក្លាយជាជំនួយដ៏សំខាន់បន្ថែមទៀត ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងសកម្មភាពមីន៕