(ហាណូយ)៖ នាវាចម្បាំសហរដ្ឋអាមេរិកចំនួន២គ្រឿង បានសុំចតជាលើកដំបូង ក្នុងរយៈពេល២១ឆ្នាំនេះ នៅកំពង់មូលដ្ឋានទ័ពជើងទឹកយុទ្ធសាស្ត្រ នៅឯទីក្រុង Cam Ranh របស់វៀតណាម ដោយនេះបានបង្ហាញពីជំហានដ៏មានសារៈសំខាន់មួយ នៅក្នុងការអភិវឌ្ឍទំនាក់ទំនងយោធា រវាងប្រទេសទាំងពីរ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ។
នាវមុជផ្តល់ការផ្គត់ផ្គង់ដល់នាវមុជទឹក USS Frank Cable និងនាវាពិឃាជគ្រាប់មីស៊ីល USS John S. McCain បានទៅដល់មូលដ្ឋានទ័ពជើងទឹក កម្រិតទឹកជ្រៅ ក្នុងខេត្ត Khanh Hoa ហើយ ដោយនេះគឺលើកដំបូងតាមការស្នើសុំដោយ នាវាចម្បាំងសហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសទាំងពីរ បានដាក់ទំនាក់ទំនងការទូតជាមួយគ្នាវិញ នៅក្នុងឆ្នាំ១៩៩៥។
ការធ្វើដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីមានការដកហូតយ៉ាងពេញលេញ នូវទណ្ឌកម្មពាណិជ្ជកម្មអាវុធ ជាមួយវៀតណាម នៅក្នុងខែឧសភា ដោយវាជាផ្នែកមួយ នៃយុទ្ធសាស្ត្រធ្វើឲ្យមានតុល្យភាព របស់លោកប្រធានាធិបតី Barack Obama មកកាន់តំបន់អាស៊ី។
ស្របពេលជាមួយគ្នានេះដែរ ភាពតានតឹងបាននឹងកំពុងកើនឡើង ស្តីពីការប្រជែងគ្នាទាមទារទឹកដី នៅតំបន់សមុទ្រចិនភាគខាងត្បូង បានធ្វើឲ្យប៉ះពាល់ដល់ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសមហាយក្សចិន។
ការធ្វើដំណើរទស្សនកិច្ច ដោយនាវាបរទេស គឺជារឿងកម្រមួយ ហើយជាធម្មតាតែងតែមានការរៀបចំទុកជាមុន ចំពោះការថែរក្សា។ នាវាចម្បាំងជប៉ុន និងបារាំង ថ្មីៗនេះបានចូលចតនៅកំពង់ផែ នាទីក្រុង Cam Ranh ផងដែរ។
ត្រូវបានបង្កើតឡើងជាមូលដ្ឋានទ័ពមួយ ដោយសហរដ្ឋអាមេរិក នៅអំឡុងសង្គ្រាមវៀតណាម, មូលដ្ឋានទ័ពជើងទឹក Cam Ranh ត្រូវបានប្រើប្រាស់យ៉ាងច្រើន ដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីចប់សង្គ្រាម៕