(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំពិធីបុណ្យអុំទូកនៅទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។

សូមជម្រាបជូនថា ខេត្តកណ្ដាល បានរៀបចំពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំនៅក្រុងតាខ្មៅ និងតាមបណ្ដាស្រុកជាប់ទន្លេឯទៀត ក៏បានរៀបចំដូចគ្នាដែរ ពោលស្ថិតក្រោមម្លប់សន្តិភាព ដ៏មានតម្លៃនេះ ពលរដ្ឋខេត្តកណ្ដាល សប្បាយរីករាយគ្រប់ៗពិធីបុណ្យទាំងអស់ ជាមួយស្នាមញញឹមពេញចិត្តពេញថ្លើម ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា៕