(ភ្នំពេញ)៖ យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១២នាក់ និងរងរបួសស្រាល៧នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១៨គ្រឿង រួមមាន ម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង, រថយន្តធុនធំ ១គ្រឿង និងអ្នកថ្មើជើងម្នាក់។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្បឿន៣លើក (ស្លាប់ម្នាក់), មិនគោរពសិទ្ធ២លើក, ប្រជែង១លើកបត់គ្រោះថ្នាក់១លើក,ងងុយដេក១លើក, និងស្រវឹង១លើក៕