(ភ្នំពេញ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានសេចក្តីត្រេកអរដែលបានឃើញផលិតផលរបស់ខេត្តព្រះវិហារ មានវត្តមាននៅលើទីផ្សារ (AEON Supermarket) ដែលមានស្តង់ដាខ្ពស់ និងអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន ដូចជា ស្រូវ/អង្ករសរីរាង្គ ល្ងសរីរាង្គ សណ្តែកដីសរីរាង្គ គ្រាប់ស្វាយចន្ទីសរីរាង្គ/ធម្មតា ដំឡូងមីសរីរាង្គ/ធម្មតាជាដើម។
លោកអភិបាលខេត្តបានកោតសរសើរក្រុមហ៊ុន Kosal Farms និងក្រុមហ៊ុនខ្មែរផ្សេងៗទៀត ដែលបានកែច្នៃ វិចខ្ចប់ ជាផលិតផលសម្រេច និងស្វែងរកទីផ្សារជូនកសិករយើងបានល្អប្រសើរ។
ខេត្តព្រះវិហារមានសហគមន៍កសិករ (Farmers Cooperatives) ចំនួន៣៣ ដែលអាចទទួលការបញ្ជាទិញតាមរយៈកិច្ចសន្យា (Contract Farming)។
សូមទាក់ទងលេខមកកាន់មន្ត្រីសាលាខេត្ត ដើម្បីសម្របសម្រួលបញ្ជាទិញ ជាមួយសហគមន៍កសិករនៅខេត្តព្រះវិហារ៖
១. លោក នួន ដេ ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ 097 960 3092
២. លោក អឿ សំអាត នាយកប្រត្តិបត្តិ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ 071 555 3444 Speak English
៣. លោកស្រី គឹម ម៉ារី ប្រធានបណ្តាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារ 067 587 009៕