(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាត្រៀមរៀបចំការងារសម្របសម្រួល គាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យសកម្មភាពការងារកន្លងមក និងបញ្ហាប្រឈមនានាក្នុងការងារចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ចចុះមូលដ្ឋាន ដើម្បីបូកសរុបវាយតម្លៃ ដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានសមស្រប ពង្រឹងនិងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព៕