(កំពង់ធំ)៖ តាមការបញ្ជាក់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ច រៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងផ្ញើយានជំនិះកង់-ម៉ូតូដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងទាំងអស់។

មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា ទំនាក់ទំនងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ៖

១-មណ្ឌលបុរីកុមារខេត្ត ដែលមានទីតាំងទល់មុខវិទ្យាល័យកំពង់ធំ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ 012 43 45 43 លោក អ៊ិន រ៉ាមីន)

២-វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ (TVET) ដែលមានទីតាំងទល់មុខវិទ្យាល័យកំពង់ធំ ភូមិ អាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ 015 666 155 លោក ខឹម ខេមរិន្ទ)

៣-អគារស្នាក់នៅក្នុងបរិវេណនៃសារៈមន្ទីរខេត្តកំពង់ធំ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ 099 99 88 09 លោក អ៊ុំ រតនៈពិសិដ្ឋ)

៤-មជ្ឈមណ្ឌលយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិបល្ល័ង្កកើត (ច្រកចូលផ្សារបល្ល័ង្ក) សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ 089 628 334 លោកស្រី ឡាយ សុថាវី)។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨-០៩ ខែតុលា ឆ្នាំ២០២៤នេះ។ សម្រាប់ខេត្តកំពង់ធំ មានបេក្ខជនប្រឡងចំនួនថ្នាក់វិទ្យាសាស្ត្រ ១,២៥៤នាក់ ស្រី ៧៨២នាក់ (មាន២មណ្ឌល ៥១បន្ទប់)។ រីឯថ្នាក់វិទ្យាសាស្ត្រសង្គម ៤,៤០៤នាក់ ស្រី ២,៤៩២នាក់ (មាន១១មណ្ឌល ១៨១បន្ទប់)។ សរុបជារួម បេក្ខជនប្រឡងក្នុងខេត្តកំពង់ធំមានចំនួន ៥,៦៥៨នាក់ ស្រី ៣,២៧៤នាក់ (មាន១៣មណ្ឌល ២២៨បន្ទប់)៕