(កំពង់ស្ពឺ)៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត។
ប្រិតបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យករួមមាន៖ រថយន្តចំនួន០១គឿង, ប្រភេទឈើគគីរជ្រុងស្មើនឹង០.៧៨០ម៉ែត្រត្រីគុណ, ឈើម្រេញចំនួន៩ដុំ ស្មើនឹង ៣.០៣ ម៉ែត្រត្រីគុណ។
ក្រោយចុះបង្ក្រាប និងដកហូតកម្លាំងអាវុធហត្ថ បានប្រគល់វត្ថុតាងទាំងនេះឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមច្បាប់៕