(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បានចេញនូវសេចក្ដីប្រកាស ព័ត៌មានមួយ ស្ដីពីការដាក់ទណ្ឌកម្ម ចំពោះគណៈមេប្រយោគ ចំនួន៩នាក់ដែលបានប្រព្រឹត្តិខុសឆ្គង ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។
កំហុសដែលគណៈមេប្រយោគប្រព្រឹត្តិខុសរួមមាន ឲ្យអ្នកដទៃបំពេញភារកិច្ច ជំនួស១ករណី, យកទូរស័ព្ទចូល និងប្រើប្រាស់ ខុសពីគោលការណ៍កំណត់៣ករណី, ទទួលបា្រក់ពីបេក្ខជន១ករណី, បំពេញភារកិច្ចដោយខ្វះស្មារតីទទួលខុសត្រូវ៤ករណី។
សម្រាប់គណៈមេប្រយោគទាំង៩នាក់នេះនឹងត្រូវទទួលទណ្ឌកម្មខាងវិន័យនៅចំណុចណា មួយឬច្រើនទៅតាមអ្វីដែលពួកគេធ្វើខុសដូចជា៖
- ស្ដីបន្ទាសដោយផ្ទាល់មាត់ពីថ្នាក់ដឹកនាំអង្គភាព
- ស្ដីបន្ទាសជាលាយលក្ខណ៍អក្សរដោយក្រសួង
- ស្ដីបន្ទាសជាលាយលក្ខណ៍អក្សរដោយក្រសួង និងចំណារលើសំណុំលិខិតដោយប្រធានអង្គភាព
- ផ្អាកមិនឲ្យចូលរួមក្នុងការប្រឡងគ្រប់ប្រភេទរយៈពេល១ឆ្នាំ
- ផ្អាកមិនឲ្យចូលរួមក្នុងការប្រឡងគ្រប់ប្រភេទរយៈពេល២ឆ្នាំ
- ផ្អាកមិនឲ្យចូលរួមក្នុងការប្រឡងគ្រប់ប្រភេទចាប់ពីឆ្នាំ២០១៧
- លុបឈ្មោះចេញពីតារាដំឡើងថ្នាក់ មួយថ្នាក់
- បន្ថយថ្នាក់ចំនួន២ថ្នាក់។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡាទាំងស្រុង៖