(ភ្នំពេញ)៖ ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាហាក់មិនបានថមថយទាល់តែសោះ រាប់ចាប់ពីមានការផ្ទុះឡើងការវាយប្រហារដ៏ប្រល័យនៅតំបន់កាហ្សា រវាងក្រុមហាម៉ាស និងអ៉ីស្រាអែល អស់រយៈពេលមួយឆ្នាំមកនេះ។ បន្ទាប់មកក៏មានការរាលដាលជម្លោះដោយត្រង់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ហើយនៅពេលថ្មីនេះអ៉ីស្រាអែល ក៏បានសម្លាប់មេដឹកនាំរបស់ក្រុមហាម៉ាស់ មេដឹកនាំក្រុមហេសបូឡា ព្រមទាំងមេបញ្ជាការរបស់អ៉ីរ៉ង់ផងដែរ។
បន្ថែមពីនេះ អ៉ីស្រាអែលក៏បានបញ្ជូនកងទ័ពថ្មើរជើង និងកងរថពាសដែករបស់ខ្លួន ចូលទៅដល់ក្នុងទឹកដីរបស់លីបង់ទៀតផង។ តើលីបង់ ក្នុងនាមជាម្ចាស់ផ្ទះមានការឆ្លើយតបយ៉ាងណាដែរ? តើជម្លោះរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល អាចនាំឱ្យភូមិសាស្រ្តនយោបាយ ប្រែប្រួលយ៉ាងណា?
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ កម្មវិធី Fresh Talk មានវាគ្មិនកិត្តិយសចំនួន ២រូប ដែលចូលរួមបកស្រាយប្រធានបទនេះគឺ៖
- លោកបណ្ឌិត កា ម៉ាធុល៖ អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕