(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរសរុបចំនួន១៦,៩១០នាក់ ស្រី៤,៣៨៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន១០៧នាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ ថ្ងៃនេះដែរ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕