(បាត់ដំបង)៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ ទូទាំងខេត្តបាត់ដំបងមានភ្ញៀវទេសចរចូលទស្សនាកម្សាន្តតាមរមណីយដ្ឋាននានាសរុបជាង ២១ម៉ឺននាក់ កើនឡើងតិចតួច។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង «ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ខេត្តបាត់ដំបងមានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលទស្សនាកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាសរុប ២១៦,១៧៩នាក់ កើនឡើង ១.៥៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួន២១២,៧៨៦នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង២១ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិ ២១៥,៥៥៩នាក់ និងភ្ញៀវអន្តរជាតិ ៦២០នាក់។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញតួលេខភ្ញៀវប្រចាំថ្ងៃ រួមមាន៖
* ភ្ជុំបិណ្ឌថ្ងៃទី១ ទទួលទេសចរសរុប ៤៥,០៧៣នាក់
* ភ្ជុំបិណ្ឌថ្ងៃទី២ ទទួលទេសចរសរុប ៨៥,៩៥៩នាក់
* ភ្ជុំបិណ្ឌថ្ងៃទី៣ ទទួលទេសចរសរុប ៨៥,១៤៧នាក់