(ព្រៃវែង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តព្រៃវែង មានភ្ញៀវទេសចរសរុបចំនួន១៣,៥២៣នាក់។
ក្នុងនោះ មានភ្ញៀវតាមរមណីយដ្ឋាននានាដូចជានគរភ្នំ២,៥៧៨នាក់, បារាយណ៍អណ្ដែត១,៤៥០នាក់, ទួលព័ន្ធតាឡី៤០៥នាក់, ស្ទឹងចារ៩,០១២នាក់ និងប្រាសាទព្រៃដើមស្រុក៧៨នាក់។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ ថ្ងៃនេះដែរ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕