(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ សរុបប្រមាណជិត ១.៨លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។
របាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍បានបង្ហាញថា «ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុប ១,៧៤៨,៩៨៦នាក់ និងទេសចរបរទេសសរុប ៣៧,០៩១នាក់ (សរុប១,៧៨៦,០៧៧នាក់ ឬជិត១.៨លាននាក់)»។
របាយការណ៍ក៏បានបង្ហាញពីរាជធានី-ខេត្តទាំង៥ ដែលទទួលបានទេសចរច្រើនជាងគេ ក្នុងនោះរួមមាន៖
១. ខេត្តបាត់ដំបង
* ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ២១៥,៥៥៩នាក់
* ទេសចរបរទេស ៦២០នាក់
២. ខេត្តសៀមរាប
* ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៧៣,០០០នាក់
* ទេសចរបរទេស ៧,៨៩៣នាក់
៣. ខេត្តព្រះសីហនុ
* ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៦៥,៥៩៥នាក់
* ទេសចរបរទេស ៤,៩១៨នាក់
៤. ខេត្តកំពង់ឆ្នាំង
* ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៥៣,៧៩២នាក់
* ទេសចរបរទេស ១១៩នាក់
៥. ខេត្តកំពត
* ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១២៣,៣៣០នាក់
* ទេសចរបរទេស ៥៧៨នាក់