(កែប)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុប ៧៩,៥៣៨នាក់ កើនឡើង ២៦.១១% បើធៀបទៅនឹងឆ្នាំ២០២៣។
យោងតាមទិន្នន័យរបស់លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា «កំណើនភ្ញៀវទេសចររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប ៧៩,៥៣៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៩,១៤៣នាក់ និងភ្ញៀវបរទេសមានចំនួន ៣៩៥នាក់»។
ចំពោះការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ គឺមានភាពល្អប្រសើរ ដោយក្នុងរយៈពេល៣ថ្ងៃនេះពុំមានបញ្ហាអ្វីកើតឡើងឡើយ បើទោះបីរថយន្តសម្រុកចូលច្រើនយ៉ាងណា ក៏កងកម្លាំងសមត្ថកិច្ចបានសម្រួលចរាចរណ៍ មិនឱ្យមានការកកស្ទះយូរ ដែលនាំឱ្យភ្ញៀវទេសចរមានការធុញទ្រាន់ឡើយ៕