(ភ្នំពេញ)៖ នៅក្នុងឱកាសចូលរួម ពិព័រណ៌ឧស្សាហកម្មការពារជាតិកងទ័ពជើងគោក សាធារណរដ្ឋកូរ៉េ ២០២៤ (KADEX) នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Bilal DURDALI អនុរដ្ឋមន្រ្តីការពារជាតិតួកគី នៅទីក្រុងដេជុន សាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីលទ្ធភាពពង្រឹង សហប្រតិបត្តិការយោធាទ្វេភាគីរវាងកម្ពុជា និងតួកគី។
ជំនួបនេះគឺជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងវិស័យការពារជាតិ ដោយការពិភាក្សាបានផ្តោតលើការពង្រឹង សមត្ថភាពទ័ព តាមរយៈការហ្វឹកហ្វឺនបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការបច្ចេកទេស និងបច្ចេកវិទ្យាការពារជាតិ៕