(ហ្សការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Kim Jae-shin អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ានកូរ៉េ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់មជ្ឈមណ្ឌលអាស៊ានកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ។
លោកអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលអាស៊ានកូរ៉េ ផ្តួចផ្តើមសកម្មភាព និងកម្មវិធីឱ្យកាន់តែច្រើន ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ៕