(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយពេលសម្តេចជួបជជែកជាមួយមគ្គទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប។ វីដេអូនេះ ត្រូវបានថតពេលសម្តេចមហាបវរធិបតីឆ្មក់ចុះទៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយការបង្ហោះវីដេអូនេះ សម្តេចមហាបវរធិបតី បានគូសរំលេចថា ការជួបជជែក និងពិគ្រោះយោបល់លក្ខណៈក្រៅផ្លូវការ និងដោយអត់ព្រាងទុកក៏ម្យ៉ាងដែរ មិនចាំបាច់ទាល់តែនៅក្នុងអង្គប្រជុំផ្លូវការនោះទេ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សម្តេចមហាបវរធិបតី តែងឆ្មក់ចុះពិនិត្យការងារដោយផ្ទាល់តាមតំបន់នានា។ សកម្មភាពដឹកនាំដោយជ្រើសយកការឆ្មក់ចុះតាមដាន និងសួរព័ត៌មានដោយផ្ទាល់របស់សម្តេចមហាបវរធិបតី នាំឱ្យមានការចាប់អារម្មណ៍ និងពេញចិត្តខ្លាំងពីប្រជាពលរដ្ឋ៕