(បារីស)៖ នាឱកាសនៃការដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ លោក សុខ ចិន្តា សោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងពិធីសម្ពោធកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» ដែលជាកម្មវិធីពិព័រណ៍តាំងបង្ហាញផលិតផលសំខាន់ៗប្រកបដោយសក្តានុពលរបស់ប្រទេសសមាជិក នៅមជ្ឈមណ្ឌល Centquatre ក្នុងទីក្រុងប៉ារីស។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានទៅពិនិត្យស្តង់ពិព័រណ៍កម្ពុជា និងបានជួបស្វាគមន៍លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី និងលោក ថានី មហាម៉េត ស័រលីហ៊ិ (Thani MOHAMED SOILIHI) រដ្ឋលេខាធិការទទួលបន្ទុកហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិ របស់ក្រសួងអឺរ៉ុបនិងកិច្ចការបរទេសបារាំង៕