(តាកែវ)៖ ក្រុមយុវជន៥នាក់ដែលជានិស្សិតមហាវិទ្យាល័យនិងមានទីលំនៅនៅក្នុងខេត្តកំពង់ចាមហើយបានធ្វើដំណើរមកលេងបុណ្យភ្ជុំបិណ្យនៅផ្ទះមិត្តនៅក្នុងស្រុកព្រៃកប្បាសខេត្តតាកែវបានលង់ទឹកស្លាប់៣នាក់កាលពីវេលាម៉ោង៤ជាងរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅម្តុំស្ទឹងកំពង់លាស ស្ថិតនៅក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ទាក់ទងទៅនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះក៏ប៉ុន្តែបើយោងតាមលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានថ្លែងប្រាប់ Fresh News អោយដឹងថា បន្ទាប់ពីពួកគាត់ទាំង ៥នាក់ មកងូតទឹកលេងនៅរនៀលទឹកស្ទឹងខាងលើ ក៏បណ្ដាលអោយលង់ទឹកស្លាប់៣នាក់ នឹងបានជួយសង្រ្គោះចំនួន២។
បើតាមលោកអភិបាលស្រុកព្រៃកប្បាសបច្ចុប្បន្ន សមត្ថកិច្ចបានរកឃើញសពយុវជន២នាក់ហើយ ប៉ុន្តែកម្លាំងសមត្ថកិច្ច នៅបន្តស្វែករងសាកសព យុវជន ១នាក់ទៀត ដើម្បីប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕