(សៀមរាប)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អមដំណើរដោយលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ និងនាយការិយាល័យ ចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ពិនិត្យអគារធ្វើការ ការស្នាក់នៅហូបចុក ព្រមទាំងសំណេះសំណាលជាមួយបងប្អូនអាវុធហត្ថ នៅមូលដ្ឋានកងរាជអាវុធស្រុកស្វាយលើ, មូលដ្ឋានកងរាជអាវុធស្រុកជីក្រែង, មូលដ្ឋានកងរាជអាវុធស្រុកសូទ្រនិគម, មូលដ្ឋានកងរាជអាវុធស្រុកប្រាសាទបាគង។

ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានប្រគល់សម្ភារប្រើប្រាស់មួយចំនួនសម្រាប់បម្រើការងារនៅតាមអង្គភាពជាក់ស្តែងផងដែរ។