Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក និងឧត្តមសេនីយ៍ទោ ដល់នាយទាហានចំនួន២រូប

02-10-2024 18:50

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ឯក និងឧត្តមសេនីយ៍ទោ ជូននាយទាហានចំនួន២រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានតម្លើងឋានន្ដរស័ក្ដិនោះ រួមមាន៖

* ថ្នាក់ឧត្តមសេនីយ៍ឯក ជូនឧត្តមសេនីយ៍ទោ រ៉ាត់ ដារ៉ារ័ត្ន
* ថ្នាក់ឧត្តមសេនីយ៍ទោ ជូនឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖