(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញចំណាត់ការលើសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបង្កឡើងដោយជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា។
តាមរយៈសេចក្តីប្រកាសរបស់សាលាដំបូង លោក ម៉ិច ដារ៉ា បានទទួលស្គាល់ និងសារភាពកំហុសថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន។
មន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កាតកាសែតរបស់លោក ម៉ិច ដារ៉ា បានផុតសុពលភាពតាំងពីឆ្នាំ២០២២ មកម៉្លេះ៕