(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញនាំយកថវិកាឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូនក្រុមគ្រួសារនៃសពកុមារា សែម បូរី និងកុមារី សែម ថាន់សុម៉ាវត្តី (បងប្អូនបង្កើត) ដែលបានលង់ទឹកព្រែកស្លាប់ ស្ថិតក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

សម្រាប់អំណោយទាំងនេះរួមមាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីចំនួន០១កេស ទឹកត្រីចំនួន០២យួរ ទឹកស៊ីអុីវចំនួន០១យួរ និងចំនួន ២,០០០,០០០រៀល និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថវិកា ២លានរៀន។

សូមជម្រាបថា លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ឪពុក ម្តាយ អាណាព្យាបាល ព្រមទាំងអាជ្ញាធរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់កូន ចៅរបស់ខ្លួន នៅរដូវទឹកជំនន់ ខណៈរយៈពេល៣ថ្ងៃនេះ មានមនុស្ស៧នាក់ បានស្លាប់ដោយសារលង់ទឹក។

លោកអភិបាលខេត្តបានក្រើនរំលឹកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់មានទឹក ឬរស់នៅលើផ្ទៃទឹក នៅរដូវទឹកជំនន់នេះសូមមេត្តា បន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដើម្បីបញ្ចៀសឱ្យផុតពីគ្រោះថ្នាក់នានាជាដើម៕