(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ សម្រាប់កសាងកន្លែងបូជាសព ដល់គណៈកម្មាធិការវត្តសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ គឺជាការចូលរួមចំណែក និងសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្រីក្រី ដែលគ្មានលទ្ធភាពបូជាសពសាច់ញាតិអាចរៀបចំពិធីបូជាសពនៅទីតាំងនេះជាដើម។
ជាមួយនឹងការចូលរួមចំណែកដល់គណៈកម្មាធិការវត្តសំរោងនេះ ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានជិតវត្តសំរោង បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរៀបចំពិធីបូជាសពនេះផងដែរ៕