(ភ្នំពែញ)៖ លោក សុខ សម្បត្តិ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងលោក-លោកស្រីសមាជិក សមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ទាំង៧ ព្រមទាំងសហការី បានសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ ជនចាស់ជរាទីទ័លក្រ និងពិការភាព ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង ដែលជួបទុក្ខលំបាក ចំនួន៤៩គ្រួសារ។
អំណោយផ្តល់ជូនមួយគ្រួសារៗរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ទឹកសុីអ៉ីវចំនួន ១យួរ និងថវិកាចំនួន ២០,០០០រៀល។
សូមជំរាបជូនថា នៅគ្រប់កាលៈ ទេសៈគ្រប់ទីកន្លែងនិងមិនគិតពណ៌សម្បុរ សាសនា និន្នាការនយោបាយអ្វីទាំងអស់ ឱ្យតែបងប្អូនជួបការលំបាកគឺកាកបាទក្រហមកម្ពុជា បានទៅដល់ទីនោះ ដោយមិនគិតពីការលំបាក ឬយប់ថ្ងៃអ្វីឡើយ។
ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមគោរពដ៏ខ្ពង់ខ្ពស់ថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អំណោយមកដល់អនុសាខាកាកបាទក្រហមខណ្ឌ តាមរយៈលោក ឃួង ស្រេង ប្រធានកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ។
សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចកិត្តិព្រិទ្ធបណ្ឌិតនិងសម្តេចតេជោ ព្រមទាំង បុត្រាបុត្រី ចៅៗជាទីស្រលាញ់និងក្រុមគ្រួសារ សូមប្រកបបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ និង ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕