(កណ្ដាល)៖ ក្រោយរដ្ឋបាលខេត្តកណ្តាល ចេញលិខិតជូនដំណឹងដល់លោក-លោកស្រី អាជីវករ ដែលមានសំណង់នៅក្រោមស្ពាន និងលើចំណីស្ពានព្រែកក្ដាម ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាលរួចមក ,លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំក្រុមការងារចុះជួបពលរដ្ឋដោយផ្ទាល់ដើម្បីជូនដំណឹង និងពន្យល់ពីគម្រោងនេះ។
លោកអភិបាលស្រុកបានថ្លែងថា ពិតណាស់ គម្រោងនេះនឹងលើកមុខមាត់ សោភ័ណ្ឌភាពម្ដុំក្រោមស្ពានក្ដាមនេះ ដើម្បីឲ្យស្រស់ស្អាត លើកសម្រស់ស្ពានឲ្យកាន់តែស្អាត និងជាកន្លែងទាក់ទាញទេសចរណ៍ ព្រមទាំងជាកន្លែងល្អសម្រាប់ហាត់ប្រាណផងដែរ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលមានសំណង់នៅម្ដុំស្ពាន និងចំណីស្ពាននេះយល់ព្រមតាមគម្រោងរបស់ខេត្តហើយស្ម័គ្គចិត្តរុះរើតាមការចង់បាន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត -ស្រុក កសាងសួនច្បារ សណ្ដាប់ធ្នាប់ឲ្យបានល្អស្អាតនៅម្ដុំក្រោមស្ពាន ។ ប៉ុន្តែក៍មានអ្នកខ្លះហាក់បង្ហាញពីអារម្មណ៍ស្ទាក់ស្ទើរនៅឡើយ ដ្បិតរៀបរាប់ថា បើធ្វើសួនច្បារ តើពួកគាត់ទៅលក់ដូរនៅឯណា។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៍ទទូចស្នើរឲ្យពលរដ្ឋមេត្តាចូលរួមទាំងអស់ ដោយខេត្តទុកពេលឲ្យមួយខែក្នុងរុះរើសំណង់រំលោភលើចំណីផ្លួវ និងក្រោមស្ពានដោយស្ម័គ្គចិត្ត រួមគ្នាកើកម្ពស់សោភ័ណ្ឌភាពបរិស្ថានក្រោមស្ពានព្រែកក្ដាមយើង៕