Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ រស់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌច្បារអំពៅ

04-10-2016 15:39

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ រួមមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅទីតាំងចម្លាក់ឈើស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ ក្នុងនោះស្រី៤នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា សម្រាប់ជនជាតិវៀតណាមទាំងនេះត្រូវបាននាំខ្លួនទៅសួរនាំ នៅនាយកដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕