(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សារបស់ Fresh Talk នាចុងសប្តាហ៍មុននេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោមការពិនិត្យទៅលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា ឯកភាពគ្នាឈានទៅផ្តល់ប្រាក់ឈ្នួលសម្រាប់កម្មករ និយោជិត ចំនួន ២០៨ដុល្លារ​ នៅឆ្នាំ ២០២៥។ ការដំឡើងនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ឱ្យស្របទៅនឹងទីផ្សារការងារ និងដើម្បីឱ្យកម្មករ និយោជិតមានជីវភាពល្អប្រសើរ។

ខាងក្រោមនេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការងារ៖