(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។
ក្នុងពិធីសំណេះសំណាលនេះដែរ ប្រធានមន្ទីរ បានធ្វើកោតសសើរ លើកសរសើរពីការងាររបស់មន្រ្តីរាជការនៅតាមការិយាល័យជំនាញនីមួយៗ ការ
បម្រើសេវាសាធារណៈ ការងារកសាងលើការដ្ឋានផ្លូវ ស្ពាន លូ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាក្នុងមន្ទីរ ដែលធ្វើឱ្យមានការបង្កើននូវសមត្ថភាពការងារ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ប្រសើ។
ក្នុងថ្ងៃឈប់សម្រាកនេះ លោកប្រធានមន្ទីរ ក៏បានជូនពរដល់មន្រ្តីរាជការទាំងអស់ រាល់ការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយគ្រប់ក្រុមគ្រួសារបានគ្រប់គ្នា បន្ទាប់ពីមានការហត់នឿយក្នុងការងារ ១ឆ្នាំ កន្លងមក ហើយនឹងត្រូវបានឈប់សម្រាកក្នុងពិធីជាតិដ៏ធំមួយនេះផងដែរ៕