គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កំពុងបើកកិច្ចប្រជុំ ជាមួយតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស
04-10-2016 14:24
(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បាននឹងកំពុងបើកកិច្ចប្រជុំ ជាមួយលោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា នាម៉ោង២៖២០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក និង OHCHR ដែលនឹងធ្វើឡើងនា ទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅអាគារលេខ៣ ផ្លូវ VI.១៣ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ៕