(កាណាដា)៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ក្តាប់រួមទីក្រុងតូរ៉ុនតូ ញូម៉ាខិត និងទីក្រុងដទៃទៀត នៃខេត្តអ៊ុនតូរីយ៉ូ ប្រទេសកាណាដា បានរៀបចំពិធីអាហារសាមគ្គី មហាគ្រួសារខ្មែរ ដើម្បីរៃអង្គាសថវិកាចូលរួមទ្រទ្រង់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ពិធីជួបជុំអាហារសាមគ្គីខាងលើនេះ ដឹកនាំដោយលោក សុខ ខាវ៉ាន់ ប្រធានក្រុមការងារ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែររស់នៅខេត្តអ៊ុនតារីយ៉ូ ប្រទេសកាណាដា, លោក Michale Chan អភិបាលរងក្រុងMarkham, លោក Lee Shim, ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Lee Li Holding, លោក ឈួន ឆាយ កុងស៊ុលកិត្តិយស ឯកឧត្តម ស្រេង គឹមហួត តំណាងសហគមន៍ខ្មែរ រួមទាំងក្រុមហ៊ុននិងអាជីវករ សរុប ប្រមាណ ៧០នាក់។
ក្នុងឱកាសនោះ ក៏មានការរៃអង្គាសថវិកា ដើម្បីចូលរួមទ្រទ្រង់មូលនិធិកសាងហេដ្ឋារចនាសម្ពន្ធ័តាមព្រំដែនផងដែរ។ ថវិកាទទួលបានពីការចូលរួមដោយស្ម័គ្រចិត្តក្នុងបុព្វហេតុជាតិនាពេលនោះ មានចំនួនសរុប ១០,៧៤៥ដុល្លារកាណាដា។
ការរៀបចំអាហាសាមគ្គី មហាគ្រួសារខ្មែរនេះ បានទទួលការសាទរ និងជោគជ័យ ដោយបងប្អូនប្រជាពលរដ្ឋខ្មែរនៅខេត្តអ៊ុនតារីយ៉ូ ប្រទេសកាណាដា មានការចូលរួមចំណែកជាច្រើន ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងអនាគតរុងរឿងរបស់កម្ពុជាទាំងមូល៕