(បាត់ដំបង)៖ អតីតគរុនិស្សិតជំនាន់ទី៩ នៃអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តបាត់ដំបង បច្ចុប្បន្នជាវិទ្យាស្ថានគុរកោសល្យបាត់ដំបង បានមូលមតិរៀបចំពិធីជួបជុំ រំលឹកគុណសាស្ត្រាចារ្យដែលបានចូលនិវត្តន៍ និងវ័យកាន់តែចាស់ជរា។
នៅក្នុងពិធីនោះអតីតគរុនិស្សិតទាំងអស់ បានសម្តែងមនោសញ្ចេតនាគោរពដឹងគុណដល់សាស្ត្រចារ្យទាំងអស់ដែលបានអប់រំបណ្តុះបណ្តាលឱ្យក្លាយជាមូលធនមនុស្ស ដែលបច្ចុប្បន្ន បាននឹងកំពុងបម្រើការងារក្នុងវិស័យអប់រំ និងនិស្សិតមួយចំនួនទៀតក៏បានប្តូរក្របខ័ណ្ឌទៅបម្រើការងារក្នុងក្រសួង ស្ថាប័នផ្សេងទៀត។
គ្រូបង្រៀនជាវិស្វករនៃព្រលឹង ជាគ្រូមួយថ្ងៃ គឺគ្រូមួយជីវិត។ គ្រូបង្រៀនជាឪពុកម្តាយទី២ គ្រូបង្រៀនអាចឱ្យសិស្សក្លាយជាអ្នកមានទ្រព្យ អ្នកមានបុណ្យសក្តិ៕