(ញូវយ៉ក)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីស្វាគមន៍កម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល តបតាមការអញ្ជើញរបស់លោក Joe Biden ប្រធានាធិបតីនៃសហរដ្ឋអាមេរិក នៅសារមន្ទីរសិល្បៈទីក្រុងញូវយ៉ក (Metropolitan Museum of Art)។

ពិធីនេះធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៩ នៅទីក្រុងញូវយ៉ក៕