(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ការបង្ហោះផ្សាយថាបច្ចុប្បន្នមានសកម្មភាពនៃការជីកកាយយកថ្មនៅបារភ្នំ គឺជាព័ត៌មានក្លែងក្លាយ។

លេខាធិការដ្ឋាន គ.ស.ព.ស បានបន្ថែមថា ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត៕