(កណ្ដាល)៖ លោក​ លន់​  លន​ និងស្រី ព្រមទាំង​បុត្រ​ ឧកញ៉ា​  លន់​ ពៅ និងលោកស្រី ឧកញ៉ា​ លឹម​ សុវណ្ណ​ និង​លោកស្រី ព្រមទាំងឧកញ៉ា​បណ្ឌិត​ លី​ រិទ្ធី​ និង​លោក​ស្រី បានរួមគ្នាមកធ្វើបុណ្យដាក់បិណ្ឌវេណទី១១ នៅវត្តជ័យឧត្តមកាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រគេនទេយ្យទានមួយចំនួន ប្រគេនថវិការ៥លានរៀលសម្រាប់ជួយកសាងអគារសិក្សាសាលាបឋមសិសាជ័យឧត្តម និងអំណោយ​ដល់ប្រជាពលរដ្ធចំនួន៤៥០នាក់​ ក្នុង​ម្នាក់​ៗទទួលបានថវិកា​២ម៉ឺនរៀលនិងសារ៉ុង​មួយ​ អាវ​មួយ​ផងដែរ។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕