(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តតុំ (មហានិកាយ) និង វត្ត លឹម ពូល សាមគ្យារាម (ធម្មយុត្តិកនិកាយ) ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។

នៅក្នុងឱកាសពេលកាន់បិណ្ឌទី១២ នៅវត្តទាំង២ខាងលើអភិបាលខេត្តតាកែវបានឧទ្ទិសកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួបញ្ជាក់ផងដែរថា ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១២នេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព កងកម្លាំងទាំង៣ មន្ត្រីរាជការ ប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា៕