(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ឃាត់ខ្លួនជនសង្ស័យ៧០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៥ករណី ឃាត់ខ្លួន៩នាក់
* ⁠ករណីប្រេីប្រាស់៦ករណី ឃាត់ខ្លួន៦០នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៨៧០ករណី ឃាត់ខ្លួន១៩៦៤៩នាក់ (ស្រី១៥២៣នាក់)៕