Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ នឹងចុះទៅពិនិត្យទីតាំងផ្ទះយាយតា២នាក់ ដែលមន្រ្តីធនាគារភូមិ រុះរើយកទ្រព្យសម្បត្តិទូទាត់បំណុល

04-10-2016 12:37

(តាកែវ)៖ បន្ទាប់ពីមានការចុះរុះរើផ្ទះ ពីសំណាក់មន្រ្តីធនាគាភូមិ និងលោកមេភូមិដោយធ្វើការរឹបអូសយកទ្រព្យសម្បត្តិមួយចំនួន របស់តាយាយពីរនាក់ នៅក្នុងភូមិគោកដូង ឃុំពេជ្រសា ស្រុកកោះអណ្ដែត កាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានការរិះគន់ពីមហាជន ជាច្រើនផងនោះ នៅពេលនេះ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ រួមនិងលោកស្រីអ្នកតំណាងរាស្រ្តខេត្តតាកែវ នឹងធ្វើការចុះទៅផ្ទះ ទៅដល់ផ្ទះជនរងគ្រោះ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ។

លោក ឡាយ វណ្ណៈ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បញ្ហាដែលកើតឡើងរវាងធនាគាភូមិ និងកូនបំណុលដែលឈានដល់ ការចុះទៅរុះរើផ្ទះយកទ្រព្យសម្បត្តិដើម្បីសងបំណុលនោះ លោកបានចាត់ឲ្យអភិបាលរងខេត្តម្នាក់ រួមនិងអាជ្ញាធរ ស្រុកចុះទៅដល់ ផ្ទះជនរងគ្រោះកាលពីម្សិលមិញហើយ។

ដោយឡែកនៅរសៀលថ្ងៃនេះ លោករួមនិងលោកស្រី ងិន សាផុន អ្នកតំណាងរាស្រ្តខេត្តតាកែវ នឹងចុះទៅដល់ផ្ទះជនរងគ្រោះម្ដងទៀត ដើម្បីក្ដាប់បញ្ហាឲ្យកាន់តែច្បាស់ និងធ្វើការសម្របសម្រួលគ្នារវាងភាគីទាំងពីរ។

គួរបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋមួយចំនួនដែលរស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត បានសំដែងការមិនពេញចិត្តចំពោះមន្រ្តី ឥណទានធនាគារភូមិ រួមជាមួយនឹងមេភូមិ ដែលបានចូលមកគាស់ផ្ទះរបស់កូនបំណុលកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដើម្បីរុះរើយកសម្ភារទៅលក់បន្ទាប់ពីកូនបំណុល បង់លុយយឺតពេលតាមការកំណត់រយៈពេលជិត២០ថ្ងៃ តែប៉ុណោះ។ ទង្វើនេះបាន ធ្វើឲ្យយាយតាដែលជាកូនបំណុលដែលរវល់ជាប់ទៅធ្វើបុណ្យនៅស្រុកកំណើតពីរនាក់ប្តីប្រពន្ធ ក្នុងរដូវភ្ជុំបិណ្ឌឆ្ងាយពីផ្ទះ យំបោកខ្លួន នឹងនឹកស្មានមិនដល់ថា មន្រ្តីឥនទានធនាគាភូមិ និងដែលមានការចូលរួមពីលោកមេភូមិបានប្រព្រឹត្តដូចជាចោរប្លន់បែបនេះសោះ៕