(ឧត្តរមានជ័យ)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំរថយន្តសាធារណៈចំនួន ០៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈបន្តពីរថយន្តក្រុង រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ទន្ទឹមនឹងនេះដើម្បីសម្រួលដល់ការចំណាយរបស់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ រដ្ឋបាលខេត្តក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរផងដែរ៕
តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅ-មកពីក្រុងសំរោង ទៅតាមបណ្ដាស្រុកនីមួយៗក្នុងខេត្ត ដែលមានគោលដៅ និងទីតាំងដូចខាងក្រោម៖