(ទីក្រុងណាននីង, ចិន)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា និងជាប្រធាន ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៉ី ត្រេឌីង ម.ក បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល មានដូចជា ឧកញ៉ា ស៊ិន ចន្ធី, ឧកញ៉ាបណ្ឌិត ឈិន កេន
អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារ ស្ដីអំពីការជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង ប្រទេសចិន នាពេលថ្មីៗនេះ។
ក្នុងជំនួបសម្តែងការគួសមនេះដែរ លោកអគ្គកុងស៊ុលប្រចាំទីក្រុងណាននីង បានស្វាគមន៍គណៈប្រតិភូមកពីកម្ពុជាយ៉ាងកក់ក្តៅបំផុត ហើយសម្តែងការគាំទ្រដល់ដំណើរទស្យនកិច្ចមួយនេះ និងជួយជំរុញឲ្យមានការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ចិន ឲ្យបានច្រើនជាងមុនជាពិសេសការជំរុញការនាំចេញផលិតផលកសិកម្មតែម្ដង លោកអគ្គកុងស៊ុលបានសន្យាថា នឹងជួយជ្រោមជ្រែងឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចជួយបាន ដើម្បីជួយដល់វិស័យ សមាគមសហគ្រាធនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជាយើង។
ទន្ទឹមនេះផងដែរ ឧកញ៉ាប្រធានប្រតិភូ និងក្រុមការងារបានសម្តែងការអរគុណ និងសន្យាថា ពាំនាំដំណឹងដ៏ល្អនេះដល់សមាជិក សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំងអស់ ឲ្យត្រៀមលក្ខណដើម្បីពង្រឹងគុណភាពនិងស្តង់ដា ទៅតាមបទដ្ឋានស្តង់ដា ដែលតម្រូវដោយរដ្ឋចិន សម្រាប់ការនាំចេញផលិតផលរបស់ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មកប្រទេសចិន នាពេលខាងមុខនេះ៕