Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការនគរបាល ខណ្ឌសែនសុខ បន្តយកសៀវភៅស្នាក់នៅ ទៅចែកជូនប្រជាពលរដ្ឋ២០គ្រួសារ នៅសង្កាត់ភ្នំពេញថ្មី

04-10-2016 12:28

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីស្ថិតិរបស់ខណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី នាំយកសៀវភៅស្នាក់នៅ ចំនួន២០ក្បាល យកទៅចែកជូនប្រជាពលរដ្ឋ នៅសាលាឆទាន ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។

លោក ម៉ក់ ហុង បានថ្លែងថា ក្រោមការណែនាំជាប្រចាំ របស់ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សវុណ្ណ នគរបាលរបស់លោក បានខិតខំប្រឹងប្រែង ផ្តល់នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ទាំងសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យពួកគេយកទៅប្រើប្រាស់តាមតម្រូវការរៀងៗខ្លួន៕